ត្រួតពិនិត្យបើកផ្លូវដឹកជញ្ជូនអ្នកដំណើរត្រាវិញ-កោះកោនដៅ
កាលពីរសៀលថ្ងៃទី៥ ខែមិថុនា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាងទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនកប៉ាល់ល្បឿនលឿនភូក្វឹក ស្តីពីសំណើដើម្បីឧបត្ថម្ភការពង្រីកផ្លូវដឹកជញ្ជូនអ្នកដំណើរពីខេត្តត្រាវិញទៅកោះកោងដៅ។ អញ្ជើញចូលរួមមានតំណាងថ្នាក់ដឹកនាំសេវាកំពង់ផែកឹងធើ និងមន្ទីរ ស្ថាប័នខេត្តមានជាប់ពាក់ព័ន្ធ។

នៅពិធីធ្វើការ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកប៉ាល់ល្បឿនលឿនភូក្វឹក វ៉ូវវ៉ាំនខឿង ស្នើខេត្តឧទ្ទេសនាមពីទីតាំងមានសក្តានុពលវិនិយោគកសាងកំពង់ផែដើម្បីទទួល ភ្ញៀវសម្រាប់ផ្លូវដឹកជញ្ជូនអ្នកដំណើរពីត្រាវិញទៅកៅកោងដៅ។ តាមប្រសាសន៍លោកវ៉ូវវ៉ាំនខឿង ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព ទីតាំងកសាងកំពង់ផែត្រូវតែជិតស្រុកកោងដៅបំផុត មានចំណុចតភ្ជាប់ផ្លូវគមនាគមន៍ផ្លូបគោកបានរលូន 

តំណាងក្រុមហ៊ុននិងបណ្តាមន្ទីរ ស្ថាប័នបានដាក់ចេញសំណើជាច្រើន និងពិភាក្សាពីទីតាំងមួយចំនួនសមស្របទៅតាមសំណូមពរនៅនឹងស្រុកថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយដើម្បីកសាងកំពង់ផែទទួលអ្នកដំណើរ។ 

សន្និដ្ឋាននៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាងបានឲ្យដឹង ខេត្តនឹងឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលបំផុតដល់អាជីវកម្មក្នុងការអនុវត្តគម្រោងការ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមន្ទីរ ស្ថាប័នខេត្តមានការជាប់ពាក់ព័ន្ធសហការជាមួយមូលដ្ឋានណែនាំ រួមដំណើរជាមួយអាជីវកម្មត្រួតពិនិត្យជាក់ស្តែងបណ្តាទីតាំងដែលបានពិភាក្សា វាយតម្លៃឲ្យបានហ្មត់ចត់នូវលទ្ធភាព ក៏ដូចជាប្រឹក្សាឲ្យអាជីវកម្មអំពីនីតិវិធីដែលអនុវត្តត្រូវតាមការកំណត់របស់ច្បាប់៕

Phương An

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291895