ភាពរីកចម្រើននៅតំបន់ជនជាតិខ្មែរឃុំញីត្រឿង
ចាប់ផ្ដើមកសាងជនបទថ្មីប៉ុន្មានឆ្នាំមកអាយនេះ បក្ខភាគ និងប្រជាជនឃុំញីត្រឿង ស្រុកកូវង៉ាងបានបញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ រួមដៃអនុវត្តបណ្ដាសំណង់ កិច្ចការ បង្កបានជាភាពរីកចម្រើនថ្មីធ្វើឲ្យមា នការផ្លាស់ប្ដូរទិដ្ឋភាពជនបទ ជីវភាពមាមីងខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។

នាំយើងខ្ញុំទៅជួបគ្រួសារបងថាច់ធីធៀក អ្នកគ្រប់គ្រងអនុស្ថានីយផ្សាយសំឡេង-ឃោស នាអប់រំបក្សឃុំញីត្រឿងមិនលាក់បាំងបាននូវក្ដីរីករាយពេលឃើញភូមិស្រុកពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែរីកចម្រើន ជីវភាពប្រជាជនបានលើកកម្ពស់។ ចម្ងាយពីមជ្ឈមណ្ឌលឃុំ ប្រហែល ៣០ ម៉ែត្រមានសាលាមត្តេយ្យកំពុងបានកសាងឡើង។ រៀបរាប់ប្រាប់យើងខ្ញុំ នូវរឿងរ៉ាវជាច្រើនអំពីការខិតខំរបស់មាមីងខ្មែរនៅឃុំញីត្រឿងតាំងពីការពង្រីកកម្លាំងប្រ ជាជន កសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទ ការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម រួច ផុតពីភាពក្រីក្រស្ថិរភាព។ល។ និយាយរួមគឺការរៀនសូត្រ និងធ្វើតាមអ៊ំភ្ជាប់ជាមួយចលនាកសាងជនបទថ្មីបានជួយធ្វើឲ្យឃុំដែលមានជនជាតិខ្មែរ ៨២% ការវិវឌ្ឍន៍ដោយឥត ឈប់ឈរ។

លោកថាច់ហ៊ឹង អនុលេខាប្រចាំការបក្សឃុំញីត្រឿងឲ្យដឹងថា៖ ដោយកំណត់ភារកិច្ចក សាងជនបទថ្មីជាគោលការណ៍ដ៏ធំរបស់បក្ស និងរដ្ឋដើម្បីលើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជន បន្ទាប់ពីមានគោលការណ៍នោះ គណៈកម្មាធិការបក្ស គណៈកម្មាធិ ការប្រជាជនឃុំផ្សព្វផ្សាយកសាងគម្រោងការ ផែនការអនុវត្ត។ យោងតាមលក្ខឋានគឺ កសាងផែនការសម្រាប់អនុវត្តក្នុងឆ្នាំនីមួយៗ ដំណាក់កាលនីមួយៗ។ ចំពោះបណ្ដាលក្ខ ឋានដែលត្រូវការពង្រីកកម្លាំងប្រជាជន ឃុំចង្អុលការឲ្យជំរុញមាំការផ្សព្វផ្សាយ ចលនា ប្រជាជនសាមគ្គី ព្រមព្រៀងរួមគ្នាអនុវត្ត។ បច្ចុប្បន្ន ជីវភាពប្រជាជនមានការផ្លាស់ប្ដូរ ច្រើន។ ផ្ដើមពីឃុំក្រីក្រមួយស្ថិតក្នុងកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល វិស័យសេដ្ឋកិច្ច សង្គមរបស់ឃុំញីត្រឿងរីកចម្រើនប្រហាក់ប្រនឹងបណ្ដាឃុំជិតខាង។

ទៅកាន់ភូមិរកា (អា) ធ្វើដំណើរតាមផ្លូវកៅស៊ូទូលាយ។ សងខាងផ្លូវថ្នល់មានដើមផ្កា កណ្ដឹងលឿងបានដាំជាជួរ ចេញផ្កាប្រណាំងគ្នាអួតសម្រស់។ អាគារវប្បធម៌ភូមិបានក សាងយ៉ាងទូលាយ សមរម្យ។ អ្នកស្រីត្រឹងធីទ្រិញ ប្រធានគណៈកម្មការប្រជាជនភូមិឲ្យ ដឹងថា៖ ចំណុចមួយក្នុងបណ្ដាចំណុចដែលមានការផ្លាស់ប្ដូរងាយឃើញបំផុតនោះគឺទិដ្ឋ ភាពបរិស្ថាន។ មុននេះ ស្ថានភាពកកស្ទះ ចាក់សំរាមពាសពេញតែងកើតមានជាញឹកញាប់។ ដើម្បីជម្នះស្ថានភាពនេះ ការជំរុញមាំផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងអំពី ការរក្សបរិស្ថានបានឃុំអនុវត្តទន្ទឹមនឹងការកសាងកន្លែងប្រមូលរួចដឹកជញ្ជូនសំរាមរួម។ គិតមកទល់ពេលនេះ ការកសាងបរិស្ថានស្រស់ ជ្រះ ស្អាតបានក្លាយជាទម្លាប់របស់មា មីងខ្មែរនៅឃុំញីត្រឿង។

លោកថាច់ហុងវ៉ូវ លេខាសាខាបក្សភូមិរកា (អា) បានឲ្យដឹងថា៖ ភូមិមានគ្រួសារប្រជាជ នចំនួន ៣៥៥ គ្រួ ភាគច្រើនគឺជនជាតិខ្មែរ។ ជីវភាពប្រជាជនជួបការលំបាកខ្លាំង គ្រួសារ ក្រីក្រស្មើ ៥០% នៃចំនួនគ្រួសាររួម។ ជាមួយគោលដៅលុបបំបាត់គ្រួសារក្រីក្រដល់កម្រិ តទាបបំផុតដើម្បីកសាងសម្រេចជោគជ័យភូមិវប្បធម៌ជនបទថ្មី សាខាបក្ស គណៈកម្មកា រប្រជាជនភូមិសកម្មចលនាប្រជាជនឲ្យខិតខំរកស៊ី បុលទុនពង្រីកសេដ្ឋកិច្ច អនុវត្តបណ្ដា គោលនយោបាយជនជាតិ។ល។ តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ភូមិមាន ៨៧ គ្រួ សារបានបុលទុនដើម្បីរួចផុតពីភាពក្រីក្រ បុលទុនទិញដីធារផ្ទះ សង់ផ្ទះ។ អាស្រ័យហេតុ នោះ គ្រួសារទាំងនោះរួចផុតពីភាពក្រីក្រជាបណ្ដើរៗ។

យើងខ្ញុំទៅកាន់គ្រួសារលោកយាយថាច់ធីសួ អាយុ ៦០ ឆ្នាំ នៅភូមិរកា (អា) ប្ដីគាត់ស្លា ប់ជាង ៣០ ឆ្នាំកន្លង គាត់ទៅស៊ីឈ្នួលតាមរដូវកាល ម៉្លោះហើយប្រភពចំណូលមិនសូវបា នទៀងទាត់ គ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌក្រីក្រច្រើនឆ្នាំកន្លង។ ប្រាំឆ្នាំមកអាយនេះ កូន ប្រុសគាត់ទៅធ្វើកម្មករ មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ឆ្នាំ ២០១៩ គ្រួសារយាយសួ រួចផុតពីភាពក្រីក្រ។ ឆ្នាំ ២០២០ គ្រួសារគាត់បុលទុនចិញ្ចឹមគោតាមកម្មវិធីសម្រាប់គ្រួ សារជិតក្រ។ បច្ចុប្បន្ន គាត់មានហ្វូងគោ ០៤ ក្បាល (មេ ០២ កូន ០២)។ រាល់ថ្ងៃ យាយ សួចាត់ត្រគយនលក់ និងទទួលផលិតផលតម្បាញយកមកផ្ទះត្បាដើម្បីរកប្រាក់ចំណូលបន្ថែម។

គ្រួសារលោកមាគឹមម៉ូយ នៅភូមិរកា (អា) គ្មានដីផលិត មុននោះជាគ្រួសារក្រីក្រ។ រាល់ថ្ងៃ លោកមាគឹមម៉ូយទៅស៊ីឈ្នួលតាមរដូវកាល ថ្ងៃខ្លះមានការងារធ្វើ ថ្ងៃខ្លះនៅទំនេរ។ ប្រពន្ធគាត់ទៅគាស់ចង្រិត ដួងនៅតាមផ្នោរខ្សាច់ក្នុងភូមិដើម្បីលក់រកប្រាក់។ តាមការ ចែករំលែករបស់មាម៉ូយ ប្រពន្ធគាត់ទៅតាំងពីព្រលឹមដល់ម៉ោង ១២ ថ្ងៃត្រង់ទើបវិលត្រ ឡប់មកផ្ទះ។ មានថ្ងៃខ្លះមេឃភ្លៀងរលឹមគ្មានគាស់បាន មានថ្ងៃគាស់បានចង្រិតពី ១០០ -១២០ ក្បាល រួចលក់បានពី ១៧០.០០០-២០០.០០០ ដុង។ អាស្រ័យហេតុនោះ ទើប គ្រួសារគាត់មានប្រាក់ទិញអង្ករ ទឹកត្រី អំបិល។ ឆ្នាំ ២០១៨ លោកមាបុនទុន ៣៣ លាន ដុងសម្រាប់ទិញដីសង់ផ្ទះ។ ឆ្នាំ ២០២០ កូនរបស់គាត់ទាំង ០២ នាក់រកប្រាក់សង់បាន ផ្ទះរឹងមាំ សរុបតម្លៃជាង ៣០០ លានដុង។ គ្រួសារគាត់រួចផុតពីភាពក្រីក្រស្ថិរភាព។

ភូមិរកា (អា) មានផ្ទៃដីកសិកម្ម ១៨៩,៤ ហិកតា។ ប្រជាជននៅទីនេះភាគច្រើនផលិត ស្រូវ ០៣ រដូវក្នុងមួយឆ្នាំ។ ស្រូវផ្ដល់ទិន្នផលទាប រដ្ឋអំណាចមូលដ្ឋានចលនាប្រជាជន ឲ្យបង្វែរមកដាំម្ទេសដៃនាងឬដាំដំណាំ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បញ្ជូនយន្តកម្មក្នុង ការផលិត ប្រើប្រាស់ពូជស្រូវគុណភាពខ្ពស់។ បច្ចុប្បន្ន ភូមិបង្កើតក្រុមសហការដាំម្ទេស បាន ០១ ក្រុមដាំលើផ្ទៃដី ១០ ហិកតា បង្កើនប្រភពចំណូលជូនប្រជាជន និងដោះស្រា យការងារធ្វើជូនពលករនៅមូលដ្ឋាន។ អាស្រ័យហេតុនោះ ជីវភាពប្រជាជនពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែបានលើកកម្ពស់ អត្រាគ្រួសារក្រីក្របានកាត់បន្ថយ។ ថ្វីត្បិតដូច្នោះក្ដី តាម សម្បទាក្រីក្រថ្មី ភូមិនៅមានគ្រួសារក្រីក្រ ៣១ គ្រួ គ្រួសារជិតក្រ ៤៦ គ្រួ ប្រភពចំណូល មធ្យមរបស់មនុស្សម្នាក់ៗសម្រេច ៥៥,៤ លានដុងក្នុងមួយឆ្នាំ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291647